នៅព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សុខ សាគុន ប្រធាន គ ខ ប ខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះបានពិភាក្សា និងផ្សព្វផ្សាយទៅលេីចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១-ផ្សព្វផ្សាយលិខិតលេខ០០២ ស្តីពីការរបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមភូមិភាគ ការដាក់ ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៌តាមការិយាល័យបោះឆ្នោត និងរាប់ន្លឹកឆ្នោត
២-ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
៣-ការឃោសនាបោះឆ្នោត
៤-បទអន្តរគមន៌ភាគីពាក់ព័ន្ធ
៥-មតិសំណេះសំណាល និងបិទកម្មពិធី របស់ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង ជាពិសេសពង្រឹងការរៀបចំសន្តិសុខសុវត្ថភាពដល់ការបោះឆ្នោត ។