នៅថ្ងៃព្រហស្បតិ៍៨កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណេីរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានអញ្ជេីញពិនិត្យវឌ្ឍនភាពមួយចំនួនដូចជា៖
១-ពិនិត្យការរៀបចំបន្ទប់ទឹកសាធារណៈនៅទីតាំងមួយចំនួនជាប់បណ្តោយសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង។
២- ពិនិត្យប្រព័ន្ធធារាសាស្ត្រនៅព្រែកនាល ,បឹងបែកចាន , បឹងកប់ឆ្កែ, អូរំចេក និងព្រែករោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំគម្រោងស្តាឡេីងវិញឲ្យមានប្រភពទឹក និងប្រព័ន្ធផ្លូវទឹកជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ក្នុងការបង្ករបង្កេីនផលក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យទឹកស្អាតជាដេីម។
៣- ពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាមន៍នៅទីតាំងភូមិសាស្ត្រតាមបណ្តោយព្រំដែនក្នុងស្រុកកំពង់រោទិ៍ និងក្រុងបាវិត។