រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសំណេះសំណាល​ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០​គ្រួសារនៃអតីតយុទ្ធជន

  • 301
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០៤នេះ​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​,ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក​,ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជអធិបតីក្នុងពិធីសំណេះសំណាល​ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០​គ្រួសារនៃអតីតយុទ្ធជន ស្ថិតនៅឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​។ រួមមាន៖គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់ ,គ្រួសារមរណៈ ៧នាក់ ស្រី ៧នាក់ ,គ្រួសារបាត់បង់ ៣នាក់ ស្រី ០,គ្រួសារពិការ ៧០នាក់ ស្រី ១នាក់ ,គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់ ,គ្រួសារយោធា ២៥នាក់ ស្រី ១នាក់ ,គ្រួសារប៉ូលីស ៣៦នាក់ ស្រី ០ និងគ្រួសារកងរាជអាវុធហត្ថ ៦នាក់ ស្រី ០ ។​​

អត្ថបទទាក់ទង