រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងពិធីកាត់​បើកវិញ្ញាសាប្រឡងវិញ្ញា បនបត្រធម្មវិន័យថ្នាក់ត្រី ទោ

  • 208
  • ដោយ Admin

នៅថ្ងៃអាទិត្យ ៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤​នេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញពិធីកាត់បើកវិញ្ញាសាប្រឡងវិញ្ញា បនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក នាសម័យប្រឡងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ដោយមាននិមន្ត និងអញ្ជើញចូលរួមពី ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈ និងបេក្ខសមណ លោក លោកស្រីជាប្រតិភូក្រសួងធម្មការ និងសាសនា លោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្ត មន្ត្រីរាជការ និងគណៈ កម្មការប្រឡង ព្រមទាំងបេក្ខជនប្រឡង។

អត្ថបទទាក់ទង