រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ​

  • 193
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត​ លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក​ លោកស្រី​ មេធាវីប្រចាំរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨​ លោកតំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណក្នុងខេត្តបានល្អ ក្នុងនោះក៏សូមអរគុណដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្តក្នុងការផ្តល់រង្វាន់ជ័យលាភីដល់សិស្សប្រលងជាប់និទ្ទេសA។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។

២-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។

៣.អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសូរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករឈប់សម្រាក។

៤. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យទាំងឡាយណាដែលគ្មានច្បាប់ ត្រូវពិនិត្យនិងសុំច្បាប់ជាមុន មុននឹងធ្វើការសាងសង់អ្វីមួយ ។

៥.អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការចំពោះសត្វគោរក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង ដើម្បីបញ្ជៀសនូវការបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

អត្ថបទទាក់ទង