រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លេីការរៀបចំគម្រោងអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្មនៅក្រុងបាវិត

  • 267
  • ដោយ Admin

នារសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំជាមួយឯកឧត្តម​ ឈៀង​ ពេជ្រអគ្គនាយក​ នៃអគ្គនាយកដ្ឋានភស្តុភារកម្មក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដេីម្បីពិភាក្សាពិគ្រោះយោបល់លេីការរៀបចំគម្រោងអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្មនៅក្រុងបាវិត​ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ ប្រតិភូក្រសួងសាធារណការ​ និងដឹកជញ្ជូន ឯកឧត្តមអភិបាលរងខេត្ត​ តំណាងក្រុមហ៊ុនវិនិយោគ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត​ លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាល អភិបាលរងក្រុងបាវិត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង