រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សនិទ្ទេសA

  • 231
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសA នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងបាវិត ក្រុងស្វាយរៀង លោកភិបាលស្រុកស្វាយជ្រំ លោកអភិបាលស្រុកស្វាយទាប លោកអភិបាលស្រុកចន្ទ្រា លោកអភិបាលស្រុករំដួល លោកអភិបាលស្រុករមាសហែក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសើចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តស្វាយរៀងទាំង១៦រូបនាពេលកន្លងទៅ ដែលរង្វាន់ទាំងនោះក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០២៤មួយគ្រឿង,មួកសុវត្ថិភាព,ព្រមទាំងថវិកាចំនួន២០០,០០០រៀលផងដែរ ហើយពិធីចែករង្វាន់ដល់ប្អូនៗ និងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

អត្ថបទទាក់ទង