រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បាន​អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី

  • 351
  • ដោយ Admin

នៅព្រឹកថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២៣​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង​តំណាង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងទាំង៣ ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុងស្វាយរៀង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអាននូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួនដល់ក្មួយៗសិស្សានុសិស្សដែលចូលរួមបើកបវេសនកាលនាពេលនោះ។ ទន្ទឹមនេះឯកឧត្តមបន្ថែមថា​ គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា" និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ (លើកកម្ពស់ គុណភាពអប់រំ) ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖

ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ។

ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ។

ទី៣.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក (ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ)។

ទី៤. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ឱ្យទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អប្រកបដោយគុណភាពក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនហើយកុំប្រព្រឹត្តអំពើអបាយមុខផ្សេងៗ កុំលេងល្បែងសុីសងហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនពីព្រោះគ្រឿងបំផ្លាញ់ដល់អនាគត ក្រុមគ្រួសារនិងសង្គមជាតិយើងផងដែរ។

អត្ថបទទាក់ទង