នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញពិនិត្យស្តង់ម្ហូបអាហារ ព្រមទាំងពិនិត្យការរៀបចំសោភ័ណ្ឌភាពក្នុងក្រុងស្វាយរៀងពេលរាត្រី ដេីម្បីចូលរួមអបអរសាទរពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តិទៅ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
អញ្ជេីញអមដំណេីរឯកឧត្តមអភិបាលខេត្តក្នុងឱកាសនោះដែរមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងលោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវិធីប្រណាំងទូកជាច្រេីនរូបទៀត។