រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងការស្វែងរកដំណោះស្រាយ ចំពោះប្រជាពលរដ្ឋ

  • 214
  • ដោយ Admin

នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង​ ពោធិសា​ អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងស្វែងរកដំណោះស្រាយ ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលលើទួលព្រៃបន្ទាយ និងទួលវិហារ ស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយតំបន់ទួលទាំងពីរគឺជាទីស្ថានបុរាណដែលមានតំលៃជាប្រវត្តិសាស្ត្រ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក បណ្ឌិត បានមានប្រសាសន៍ថា ទួលទាំង២នេះ ជាទួលទីស្ថានបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ ជាដួងប្រលឹងជាតិ ជាអត្តសញ្ញាណជាតិ សម្រាប់ជាតិសាសន៍យើងទាំងអស់គ្នា និងសូមចូលរួមថែរក្សាការពារទីស្ថានទួលបូរាណឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់ ។

ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី ៖ លោកស្រីប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលរងស្រុកស្វាយជ្រំ លោកមេឃុំស្វាយយា លោកមេភូមិ លោកអនុភូមិ និងលោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនថែមទៀតផង ។

បន្ទាយពីចប់កិច្ចប្រជុំ លោកបណ្ឌិត និងក្រុមការងារ បានអញ្ជើញពិនិត្យដល់ទីតាំងទួលទាំង ២ នេះ​ ផងដែរ ៕

អត្ថបទទាក់ទង