នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ស្តីពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត ស្ថិតនៅសាលប្រជុំព្រៃបាសាក់សាលាខេត្ត ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ចំនួន ៥រូប រួមមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរផែនការខេត្ត មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរកិច្ចការនារីខេត្ត និងរតនាគារខេត្ត ព្រមទាំងលោក លោកស្រីនាយក នាយករងទីចាត់ការទាំង៥ អង្គភាពទាំង២ ចំណុះសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ២៥ នាក់ ។