សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកឧកញ៉ា សួង សារុន តំណាង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC ស្ថិតនៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ខេត្តស្វាយរៀង។
ក្នុងវគ្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពីមន្ទីរ ពាក់ព័ន្ធ និងស្ថាប័ននានា ព្រមទាំងដៃគូសហការឧបត្ថម្ភផ្សេងៗទៀតមានដូចជា ៖
សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក
ធនាគារ កាណាឌីយ៉ា និងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន150នាក់។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តដែលមានចំណុចខ្វះខាត។