រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង​ សិលា បានអញ្ជើញជាអធិបតីក្នុងវេទិការផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ និងតាំងបង្ហាញផលិតផលក្នុងស្រុក

  • 312
  • ដោយ Admin

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នា២០២៣ ឯកឧត្តម សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាលខេត្ត​ និងឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិត១​ បានអញ្ជើញជាអធិបតីក្នុងវេទិការផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ និងតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ ផលិតផល១)។

ពិធីនេះប្រព្រឹត្តទៅ នៅបរិវេណសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​ លោក​ លោកស្រី​ ប្រតិភូគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិត១​​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត​ លោកអភិបាលក្រុង-ស្រុកទាំង៨​ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត​ សមាជិក​ សមាជិការជំរុញភូមិ១​ ផលិតផល១​ និងអង្ការសង្គមស៉ីវិល​ ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបវត្តមាន១៣០នាក់។

អត្ថបទទាក់ទង