រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជេីញចូលរួមទស្សនា​ និងទិញផលិតផលខ្មែរដែលផលិតដោយអ្នកខេត្តស្វាយរៀង

  • 258
  • ដោយ Admin

នៅព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមទស្សនា​ និងទិញផលិតផលខ្មែរដែលផលិតដោយអ្នកខេត្តស្វាយរៀង​ ក្នុងឱកាសនៃការរៀបចំតាំងលក់នៅសាលប្រជុំសាលាខេត្ត ដែលជាវេទិការផ្គូផ្គងរវាងផលិត​ និងអ្នកទិញក្នុងក្របខ័ណ្ឌការងារជំរុញចលនា​ភូមិមួយផលិតផលមួយខេត្តស្វាយរៀង។

ក្នុងវេទិការនេះក៏មានចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធាន​មន្ទីរ​ អង្គភាពនានា​ មន្ត្រីរាជការសាលាខេត្ត​ និងអាជីវក​រ​ កសិក​រ​ បានមកតាំងលក់ផលិតផលរបស់ខ្លួនជាច្រេីនរូបទៀត។

អត្ថបទទាក់ទង