នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពីការកំណត់ព្រំប្រទល់អាងទឹកក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី៖ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរផែនការខេត្ត
លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ ស្រុកចន្រ្ទា និងលោកអភិបាលក្រុងស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយផ្នែករដ្ឋបាលព្រៃឈើខេត្ត និងអង្គភាពនានា អាជ្ញាធរឃុំ សង្កាត់ ព្រមទាំងប្រធានសហគមន៍ព្រៃឈើកូនគគីពាក់ព័ន្ធផងដែរ ។