រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញចុះពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ដើម្បីរៀបចំពិធីប្រណាំងទូកនាពេលខាងមុខនេះ

  • 239
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជេីញចុះពិនិត្យទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកនាពេលខាងមុខនេះ

កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីរៀបចំពិធីប្រណាំងទូកនាពេលខាងមុខនេះ ដែលមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សូមជម្រាបជូនថា​ ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្ករបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋបានទស្សនាកំសាន្តផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង មានសេចក្តីសង្ឃឹមជឿជាក់ថា សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីញុំាងឲ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នាឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម្ម និងទទួលបានជោគជ័យ៕

អត្ថបទទាក់ទង