បន្ទាប់ពីបញ្ចប់ការប្រជុំត្រៀមរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ដដែលនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាផ្លូវទឹកជូនបងប្អូនប្រជាពលរដ្ឋនៅផ្ទះរបស់អតីតយុទ្ធជន៤០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលស្រុករមាសហែក លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។