នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចេីញជាអធិបតីក្នុងការចុះត្រួតពិនិត្យពីការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទៅលេីការជីកប្រឡាយទឹក នៅផ្ទះ៤០០ខ្នង ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី: លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អភិបាល- អភិបាលរងស្រុករមាសហែក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។
តាមប្រសាសន៍របស់ឯកឧត្តម បានបញ្ជាក់ថាក្នុងនាមជាឪពុកម្តាយប្រជាពលរដ្ឋត្រូវធ្វេីយ៉ាងណា នៅឱ្យបានកៀកជាមួយគាត់ជានិច្ច ដេីម្បីដឹងអំពីសុខទុក្ខរបស់គាត់ ភាពងាយស្រួលរបស់គាត់ ទាំងការរស់នៅ ការប្រកបមុខរបរផ្សេងៗជាដេីម។ ទន្ទឹមនោះ រាល់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែក្តាប់ឱ្យបានជាប់ អំពីទុក្ខលំបាករបស់គាត់ និងរកដំណោះស្រាយជូនគាត់បានទាន់ពេលវេលា។