អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នៅសាលាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានរៀបចំការទូងស្គរ នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ទន្ទឹមនោះគ្រប់ទីកន្លែងក្នុងខេត្តរួមមាននៅតាមបណ្តាមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុកទាំង៨ សាលាឃុំ-សង្កាត់ វត្តអារាម សាលាបុណ្យ សាកលវិទ្យាល័យ គ្រឹះស្ថានសិក្សា ព្រមទាំងគ្រប់ទីប្រជុំជននានាបានរៀបចំអបអរសាទរប្រកបដោយទឹកចិត្តមោទនៈភាពជាតិ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនៅនាពេលនេះ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងមន្ត្រីរាជការសាលាខេត្តជាច្រេីនរូបទៀត។