រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានចូលរួមជាអធិបតីក្នុងពិធីធ្វើបាឋកថា ស្តីពី “សភាពការថ្មីៗជាតិ អន្តរជាតិ” និងផ្សព្វផ្សាយប្រគល់សៀវភៅ “ហ៊ុន សែន កម្ពុជា” វគ្គ២

  • 367
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងពិធីធ្វើបាឋកថា ស្តីពី “សភាពការថ្មីៗជាតិ អន្តរជាតិ” និងផ្សព្វផ្សាយប្រគល់សៀវភៅ “ហ៊ុន សែន កម្ពុជា” វគ្គ២ ដែលមានគណៈអធិបតីចូលរួមពីឯកឧត្តម ទុំ ប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ព ផ្សព្វផ្សាយសៀវភៅ សម្តេចទាំងទ្វេ ឯកឧត្តម តាំង កក់ សមាជិកគណៈកម្មការនិពន្ធ លោក អៀងពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ “ហ៊ុន សែន កម្ពុជា” និងលោកសាស្រ្តាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង ដែលមានវត្តមានចូលរួមពីព្រះសង្ឃ អភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត បុគ្គលិកសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ ៤៥៧ នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង ។

អត្ថបទទាក់ទង