រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខា រ៉ាម បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត

  • 284
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច និងខិតខំបំពេញការងារឱ្យបានល្អ សំដៅធ្វើឱ្យមន្ទីររបស់ខ្លួនមានការរីកចម្រើន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ក្នុងនោះ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំដល់ប្រធាន អនុប្រធាន និងមន្រី្តរបស់មន្ទីរមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ឱ្យបន្តអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ខិតបំពេញការងារទៅតួនាទីភារកិច្ចការងារដែលបានបែងចែកជូន ខិតខំបង្កើនចំណេះដឹង និងសមត្ថភាពបន្ថែម សំដៅប្រសិទ្ធការងារ និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អផងដែរ។

អត្ថបទទាក់ទង