រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខ​ រស់ បានអញ្ជើញដឹកនាំក្រុមការងារ ទៅទទួលរថយន្តដឹកអ្នកដំណើរចំនួន១០គ្រឿងស្ថិតនៅកំពង់ផែក្រុងព្រះសីហនុ

  • 298
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ​ រស់​ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ​ និងមានការចូលរួមពីប្រតិភូខេត្តបាត់ដំបង​ និងកំពង់ឆ្នាំង​ មកទទួលរថយន្តប្រភេទដឹកអ្នកដំណេីរ ចំនួន៣០គ្រឿង​ រួមមានខេត្តស្វាយរៀង​ចំនួន ១០គ្រឿង​ ខេត្តបាត់ដំបង ១០គ្រឿង​ ខេត្តកំពង់ឆ្នាំង ១០គ្រឿង​ ស្ថិតនៅកំពង់ផែក្រុងព្រះសីហនុ​ ដែលជាអំណោយរបស់ក្រុមហ៊ុន​ ប៊ូយ៉ុងគ្រុប តាមរយៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ផ្តល់ជូនដល់រដ្ឋបាលខេត្តទាំង៣ខាងលេីយកទៅប្រេីប្រាស់តាមការចាំបាច់នានា។

អត្ថបទទាក់ទង