នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញសួសុខទុកលោកយាយ គង់ សារឿន វីរនារីដោះមីននៅសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហេីយនិងត្រូវបញ្ចូនទៅសម្រាកព្យាបាលបន្តនៅរាជធានីភ្នំពេញនៅថ្ងៃនេះ។
ក្នុងឱកាសនោះដែរលោកជំទាវតំណាងរាស្ត្រខេត្តស្វាយរៀង និងឯកឧត្តមអភិបាលខេត្តបាននាំយកនូវថវិកាឧបត្ថម្ភដល់លោកយាយសរុបចំនួន៥លានរៀលផងដែរ។