រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខ រស់ បានអញ្ជើញជាអធិប​តីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងចំណូលរបស់មន្ទីរជំនាញជុំវិញខេត្ត

  • 220
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិប​តីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងចំណូលរបស់មន្ទីរជំនាញជុំវិញខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមរួមមានៈ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក នាយកទីចាត់ការហិរញ្ញវត្ថុ លោកស្រីនាយករងទីចាត់ការហិរញ្ញវត្ថុ និងលោកស្រីតំណាងប្រធានច្រកចេញចូលតែមួយសាលាខេត្ត សរុបវត្តមាន ២៤នាក់ ។

អត្ថបទទាក់ទង