រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 218
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១- ប្រកាសស្តីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀងរួមមាន៖​

-លោក ព្រហ្ម រ៉ាវុឌ្ឍ ជាប្រធានការិយាល័យប្រជាពលរដ្ឋ ។

- លោក អ៉ឹង បូរ៉ា ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ។

២.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨។

៣.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។-ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។

៤.ស្តាប់របាយការណ៍សកម្មភាពបញ្ចប់ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

៥.ពិនិត្យ និងអនុម័ត លើដីកាស្តីពីការកែសម្រួលសមាសភាពមន្រ្តីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តស្វាយរៀង។-ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូប នីយកម្ម ខេត្តស្វាយរៀង។-ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តស្វាយរៀង។៦.ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៧.ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៨.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៥០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣)។

អត្ថបទទាក់ទង