ក្រោយទទួលបានព័ត៌មានពីការឆាបឆេះអាគាររោងចក្រហាយផាក មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជេីញដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកេីតហេតុដេីម្បីដឹកនាំបញ្ជាក្នុងការបាញ់ពន្លត់អគ្គីភ័យករណីដែលកំពុងឆាបឆេះ ចំពោះករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ហេីយគិតមកដល់ម៉ោង៨:២០នាទីយប់នេះ កិច្ចអន្តរាគមន៍បាញ់ពន្លត់កំពុងបាញ់ពន្លត់គ្រោះអគ្គិសភ័យខាងលេីកំពុង បាញ់ពន្លត់អណ្តាតភ្លេីងដែលនៅសេសសល់ និងបន្តអោយរលត់ទាំងស្រុងនៅយប់នេះ។
សូមជម្រាបជូនថា ប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។