រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង ច្រាំង​ ទន្លេ​ ព្រែក​ អូរ​ ប្រឡាយ​ បឹងបួរ​ និងអាងទឹកក្នុងខេត្ត

  • 213
  • ដោយ Admin

នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងច្រាំង​ ទន្លេ​ ព្រែក​ អូរ​ ប្រឡាយ​ បឹងបួរ​ និងអាងទឹកក្នុងខេត្ត​ ដេីម្បីពិនិត្យលទ្ធផលជំហានដំបូងនៃអាងទឹកចំនួន២កន្លែង​ ដេីម្បីសម្រេចដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ​ និងរក្សាទុកនិយាមការផ្លូវទឹកឲ្យបានច្បាស់លាស់សម្រាប់កូនចៅជំនាន់ក្រោយ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត​ លោកអភិបាលអភិបាលរងក្រុង​-ស្រុក​ពាក់ព័ន្ធ​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍ​ និងសំណង់សាលាខេត្ត​ លោកប្រធានការិយាល័យសេដ្ឋកិច្ច​ សង្គមកិច្ចសាលាខេត្ត​ លោក​ លោកស្រី​ មេឃុំ​-ចៅសង្កាត់​-មេភូមិ​ដែល​ពាក់ព័ន្ធ​ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀតផងដែរ។

អត្ថបទទាក់ទង