នាសាលប្រជុំសណ្ឋាគារវៃគោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកស្រី ទុំ សារានីប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអភិវឌ្ឍសហគ្រិនស្រ្តី» ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីគោលគំនិតនៃភាពជាសហគ្រិនរបស់ស្រ្តី ក្នុងការបង្កើនប្រាក់ចំណូលសមរម្យតាមរយៈការអភិវឌ្ឍអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្រ្តីមន្ទីរកិច្ចការនារី និងមន្រ្តីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី សរុបប្រមាណ ៤២នាក់។