រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងសាងសង់ហេត្ថារចនាសម្ព័ន្ធជូនអតីតយុទ្ធជន

  • 489
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៤កើត ខែបឋសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងសាងសង់ហេត្ថារចនាសម្ព័ន្ធជូនអតីតយុទ្ធជន និវត្តជន ក្នុងគម្រោងដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក ទាំង៨ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច សង្គមកិច្ចសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត លោកមេឃុំចន្ទ្រា ស្រុកចន្ទ្រា និងលោកមេឃុំត្នោត ស្រុកកំពង់រោទិ៍។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានជម្រុញដល់គណៈកម្មការអនុវត្តគម្រោងសាងសង់ត្រូវ សហការ និងសិក្សាហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានារួមមាន ផ្លូវ ប្រឡាយទឹក ស្រះទឹក វត្តអារាម ផ្សារ បណ្តាញអគ្គិសនី ស្របតាមប្លង់មេ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់។ ទន្ទឹមនោះត្រូវរៀបចំជ្រើសរើសរើសមុខសញ្ញាក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនដែលបានស្នើសុំ ដោយពិនិត្យវិច្ឆ័យឱ្យបានត្រឹមត្រូវស្របតាមល័ក្ខខ័ណ្ឌកំណត់មុននឹងផ្តលជូន ដើម្បីស្របតាមគោលការណ៍និតិវិធីច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទទាក់ទង