រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

  • 180
  • ដោយ Admin

នៅថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ ពីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ។ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណ វិមានឯករាជ្យខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។

អត្ថបទទាក់ទង