នាព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តវិធានការច្បាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសការទន្ទ្រានយកដីព្រៃឈើខុសច្បាប់នៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទ លោកអភិបាលស្រុករមាសហែក លោកនាយខណ្ឌរដ្ឋបាលព្រៃឈេី លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក លោកអធិការរងស្រុករមាសហែក លោកស្រីមេឃុំត្រស់ និងលោកស្រីមេឃុំអណ្តូងត្របែក។