នៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣នេះ លោកជំទាវ យក់ សុីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋាន ដល់មន្រ្ដីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀន និងមន្រ្តីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តស្វាយរៀង។
សមាសភាពចូលរួមមាន លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាល ការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋានខេត្ត លោកអភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាល ក្រុង-ស្រុកទាំង៨ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មេឃុំចៅសង្កាត់ ស្មៀន និងជំនួយការឃុំសង្កាត់ សរុបវត្តមាន២៧១នាក់។