រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការនី

  • 173
  • ដោយ Admin

នៅរសៀលថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ដែលបំរើការងារនៅក្នុងរោងចក្រផូឡារីស អឹភែរឹល ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ចំនួន២៣០០នាក់ និងចែកប័ណ្ណសសើរដល់កម្មកឆ្នើមផងដែរ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយក្តីនឹករលឹកបំផុតជូនចំពោះបងប្អូនកម្មករកម្មការិនីទាំងអស់ដែលកពុងបំរើការងារនៅទីនេះ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានផ្តល់ឱកាសដល់អ្នកវិយោគជាច្រើនមកបណ្តាក់ទុននៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់ កត្តាទាំងនេះហើយដែលបានជម្រុញ​ និងផ្តល់ឱកាសការងារធ្វើជូនបងប្អូនកម្មករ កម្មការិនី​ ដូចដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ។

ឯកឧត្តមបន្តទៀតថា ក្នុងនាមឯកឧត្តមអភិបាលខេត្តសូមធ្វើការផ្តាំផ្ញើជូនចំពោះកម្មករ​ កម្មការិនី​ត្រូវចាត់ទុកក្រុមហ៊ុនជាផ្ទះរបស់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក ទន្ទឹមនោះក៏សូមអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យ គ្នាទៅវិញទៅមករាល់កំហុសខុសឆ្គងទាំងឡាយ និងមិនត្រូវឲ្យមាន បងតូច បងធំនៅក្នុងរោងចក្រ ហើយកម្មករទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ និងរក្សាការងារ​ ឲ្យបានគង់វង្ស ហេីយកុំភ្លេចអញ្ជើញទៅចូលរួមបោះឆ្នោះជ្រើសតាំងងតំណាងរាស្ត្រ និតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង