រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផែនការ ការការពារសន្តិសុខ សុវត្ថិភាព

  • 180
  • ដោយ Admin

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផែនការ ការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំអញ្ជើញមកបំពេញការងារនៅខេត្តស្វាយរៀងនាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកអភិបាលក្រុងស្វាយរៀង លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអធិការនគរបាលក្រុង/ស្រុកពាក់ព័ន្ធ និងលោក លោកស្រី ប្រធានគោលដៅពាក់ព័ន្ធ សរុបវត្តមានចូលរួម ៣៣នាក់ ស្រី០៣នាក់។

អត្ថបទទាក់ទង