ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យ លោកស្រីអភិបាលរងក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃសៅ៨កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកស្រី ធៀន ជីន អភិបាលរងក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្រោយបានពិនិត្យទីតាំងតំបន់សេដ្ឋកិច្ចពិសេស ដេីម្បីបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអភិបាលរងក្រុងបានបញ្ជាក់ អំពីទីតាំងស្ថានភាពភូមិសាស្ត្រនិងសក្តានុពលសំខាន់ៗរបស់ក្រុងឈីចូវ ខេត្តជឺជាំង និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកស្រីនិងប្រតិភូក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានាដែលបានមកបណ្តាក់ទុនទៅលេីវិស័យឧស្សាហកម្មបន្ថែមក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកស្រី និងប្រតិភូ ដែលបានទាក់ទាញមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូវិនិយោគនៅក្រុងឈីចូវប្រទេសចិន ដែលមានចំណាប់អារម្មណ៍ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងក្រុងបាវិតនៅពេលនេះ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រេីនដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin