នៅព្រឹកថ្ងៃសុក្រ ៧កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ រៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អញ្ជេីញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ លោក លោកស្រី គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដមអភិបាលរងខេត្តតាកែវ ឯកឧត្ដមអភិបាលរងខេត្តព្រៃវែង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ និងសហការី លោកអភិបាលក្រុង-ស្រុកទាំង៨ នៃខេត្តស្វាយរៀង និងមន្ត្រីជំនាញសុរិយោដីថ្នាក់ក្រុងស្រុក លោក លោកស្រីជាប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាប្លង់ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងក្រុមមេជាងនៅក្នុងខេត្តស្វាយរៀង ។