រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ បានអញ្ជេីញពិនិត្យដំណេីរការសាងសង់ផ្ទះនៅទីតាំងដីសម្បទានសង្គមកិច្ច

  • 201
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ៤កេីត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវ​នឹងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញពិនិត្យដំណេីរការសាងសង់ផ្ទះនៅទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដេីម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។

អញ្ជេីញចូលរួមក្នុងឱកាសនោះមាន​ លោកប្រធានមន្ទីររៀបចំដែនដីនគររូបណីយកម្ម​ សំណង់​ និងសូរិយោដីខេត្ត​ លោកប្រធាន​ អនុប្រធាន​មន្ទីរជំនាញ​ អង្គភាពពាក់ព័ន្ធ​ លោកអភិបាល​ អភិបាលរងស្រុក​ និងកងកម្លាំងការពារព្រំដែន​ ជាច្រេីនរូបទៀត។

អត្ថបទទាក់ទង