នៅថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមម៉ែន វិបុល អភិបាលខេត្ត នឹងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់ មានទំហំ ៥.២x១៣.៥០ ម៉ែត្រ ចំណាយអស់ថវិកាចំនួន ១៥,០០០ ដុល្លារ ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលស្រុក លោកមេឃុំ និងលោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស។