នាព្រឹកថ្ងៃអាទិត្យ២កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋបាលក្រុងបាវិត ស្ថិតនៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះមានឯកឧត្តម អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកអភិបាលក្រុងបាវិត ព្រមទាំងគណៈកម្មការប្រឡង និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។
សូមបញ្ជាក់ជូនផងដែរថា វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ រដ្ឋបាលក្រុងបាវិត មានរយះពេលមួយព្រឹកនេះរួមមាន៖ វិញ្ញាសារជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងវិញ្ញាសារភាសារអង់គ្លេស។channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibolរដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin