នាព្រឹកថ្ងៃចន្ទ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីចែករង្វាន់ជូនកម្មករ និយោជិកឆ្នេីម ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន SAI LUN Co.,td ប្រចាំនៅក្រុងស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលរងក្រុងស្វាយរៀង ប្រតិភូក្រុមហ៊ុនសាយលន់ និងបុគ្គលិកបំរេីការងារជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូ ចំនួន៣០ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុនជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។
ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគរបស់ក្រុមហ៊ុនសាយលន់ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង។
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin