រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល បានអនុញ្ញាតឲ្យលោក យន់ ជុងសៀ(YUAN ZHONGXUE)ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 190
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន​សាយលន់គ្រុប​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអាទិត្យ៣រោច​ ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។

ជំនួបនេះក៏មានការអញ្ជេីញចូលរួម​ ពីឯកឧត្តម​ អភិបាលរងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោក​នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលកន្លងមកឯកឧត្តម​តែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនសាយលន់ ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ​ ទន្ទឹមនោះក្រុមហ៊ុនបាននឹងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រេីនបន្ថែមទៀត​ ​ដេីម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស​ ក៏ដូចជាផ្តល់ការងារធ្វេីជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញការងារក្នុងរោងចក្រនេះ។

ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់​ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត​ ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ក៏ដូចជាតំបន់នានាទៀត​ ក្នុងខេត្តស្វាយរៀងយេីង។

ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​នានា​មកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។

អត្ថបទទាក់ទង