រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខារ៉ាម បានចូលរួមកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត សភាពាណិជ្ជកម្មខេត្តស្វាយរៀងអាណត្តិទី២

  • 211
  • ដោយ Admin

កិច្ចប្រជុំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្មខេត្តស្វាយរៀង

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នាមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង មានរៀបចំធ្វើកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត ចាប់លេខរៀងឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្មខេត្តស្វាយរៀងអាណត្តិទី២ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខា​ រ៉ាម អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន តំណាងពាណិជ្ជករ អាជីវករ សេវាករ ក្នុងខេត្តស្វាយរៀងជាច្រើននាក់។

លោក មាស ឆកវណ្ណរ៉ុន ប្រធានមន្ទីពាណិជ្ជកម្មខេត្ត បានបញ្ជាក់ពីកាខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការទំនាក់ទំនងវិស័យពាណិជ្ជកម្មរវាង ការផលិតនាំចេញ-នាំចូល របស់រដ្ឋជាមួយវិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិឲ្យមានភាពរីកចម្រើនដូចប្រទេស ដទៃទៀតនៅលើពិភពលោក។ ដោយឡែកខេត្តស្វាយរៀង ក៏បានបង្កើតឡើងនៅសភាពាណិជ្ជកម្មខេត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ សេវាករ ជាច្រើននៅក្នុងខេត្តផងដែរ។

ឯកឧត្តម សុខារ៉ាម អភិបាលរងខេត្ត តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត បានថ្លែងអំណរគុណកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ដែលរយៈពេលកន្លងមកបានធ្វើកិច្ចសហការគ្នាយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ចក្នុងការរៀបចំនីតិវិធីគ្រប់គ្រងវិស័យពាណិជ្ជកម្ម ពិសេសសភាពាណិជ្ជកម្មខេត្ត ដើម្បីឲ្យក្រុមហ៊ុន និងអ្នកធ្វើពាណិជ្ជកម្ម ផ្នែកសេវាកម្ម អាជីវកម្មនានា បានដំណើរការយ៉ាងរលូនតាមច្បាប់របស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា: ដោយសារយើងមានសុខសន្តិភាព មានការគ្រប់គ្រងល្អទើបវិស័យពាណិជ្ជកម្ម ទាំងរដ្ឋ និងឯកជនធ្វើឲ្យអ្នកវិនិយោគទុននានា បានមកបណ្ដាក់ទុនបង្កើតរោងចក្រសហគ្រាស មានការរីកចម្រើននាំមកនូវប្រាក់ចំណូល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំផ្ដាំផ្ញើដល់ម្ចាស់ ឬតំណាងក្រុមហ៊ុន តំណាងពាណិជ្ជកម្ម អាជីវករ សេវាករនានា ត្រូវអនុវត្តតាមនីតិវិធីឲ្យបានត្រឹមត្រូវ តាមដំណាក់កាលនីមួយៗដែលក្នុងនោះរួមមាន ការចប់លេខរៀងរបស់បេក្ខជនសភាពាណិជ្ជកម្ម ការឃោសនា ដើម្បីស្វែងរកអ្នកគាំទ្រនិងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ឬបេក្ខជននៅក្នុងសភាពាណិជ្ជកម្មខេត្តផងដែរ៕

អត្ថបទទាក់ទង