រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន

  • 259
  • ដោយ Admin

ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) ចំនួន ៤៨នាក់ ដោយមានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត និងក្រុមគ្រួសារ អាណាព្យាបាលយោធិន៕

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង