នាសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាពសិល្បះវប្បធម៌ខ្មែរយេីងជាច្រេីនទម្រង់សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោយ៉ាងច្រេីនកុះករផងដែរ។ ទន្ទឹមនោះនៅរសៀលថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត រួមដំណេីដោយឯកឧត្តមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជេីញទស្សននាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេទៀតដូចជាតបន់ EDM ដំបន់ត្រជាក់ចិត្ត តំបន់លេងល្បែងប្រជាប្រិយជាដេីមជាមួយបងប្អូនប្រជាពលរដ្ឋ ។ ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូអមដំណេីរបានអញ្ជេីញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។ សូមជម្រាបជូនផងដែរថា សង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមលេងកម្សាន្តសរុបប្រមាណ ២៧៧.១៨៤នាក់ ។
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin