ក្នុងឱកាសដែលថ្នាក់ដឹកនាំនិងប្រតិភូខេត្តឡុងអាន និងខេត្តតៃនិញប្រទេសវៀតណាមគ្រោងនឹងអញ្ជេីញមកចូលអបអរសាទរនិងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣ នៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ យក់ ស៉ុីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែកនិងទទួលខុសត្រូវក្នុងការរៀបចំទទួលបដិសណ្ឋារកិច្ច ដែលប្រារព្ធធ្វេីនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងស្វាយរៀង មន្ទីរពាក់ព័ន្ធ នាយកទីចាត់ការទាំង៥សាលាខេត្ត ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin