រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម តូច ប៉ូលីវ៉ា បានចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។

  • 300
  • ដោយ Admin

នៅយប់ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

កម្លាំងចម្រុះដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​អភិបាលខេត្ត បានចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រហែល២,៣គីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។

ដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត លោក វណ្ណ សុមន្នី អភិបាលរងក្រុងបាវិត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងនគរបាលក្រុងបាវិត រាជអាវុធហត្ថក្រុងបាវិត សរុបរួមចំនួន ៣៥នាក់។

អត្ថបទទាក់ទង