ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យករណីឆេះអាគារ ជាន់ទី០៦ នៃកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ២៣:៣០នាទីយប់ ទើបរលត់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ។
កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អ និងទាន់វេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន នៅវេលាម៉ោងប្រមាណ ២០:០០ នាទីយប់ និង រលត់ទាំងស្រុង នៅវេលាម៉ោង ២៣:៣០ នាទីយប់ ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់÷
-ស្នងការដ្ឋាននគរបាលខេត្ត ០២ គ្រឿង
-អធិការដ្ឋាននគរបាលក្រុងបាវិត ០២ គ្រឿង
-អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ០១ គ្រឿង
-អធិការដ្ឋាននគរបាលស្រុកស្វាយទាប ០១ គ្រឿង
-អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ០១ គ្រឿង
-អធិការដ្ឋាននគរបាលស្រុករំដួល ០១ គ្រឿង
-អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ០១ គ្រឿង
-កងរាជអាវុធហត្ថខេត្ត ០១ គ្រឿង
-កងរាជអាវុធហត្ថ ក្រុងបាវិត ០១ គ្រឿង
-តំបន់ពិសេសមេនហាតធេន ០២ គ្រឿង
-តំបន់ពិសេស តាយ សេង ០២ គ្រឿង
-ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ០១ គ្រឿង
-រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ០៣ គ្រឿង
(រថយន្តពន្លត់អគ្គីភ័យ ០២ និងដឹកទឹកជំនួយ ០១គ្រឿង) -និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ទើបរលត់ទាំងស្រុង។
មូលហេតុ: ឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានអោយបានឆាប់រហ័សលេខទូរស័ព្ទទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត 0977780007