រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ​។

  • 507
  • ដោយ Admin

ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១,៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាលល្ងើត ស្រុកស្វាយជ្រំ

​នៅព្រឹកថ្ងៃសៅរ៍​ ៦កេីត​ ខែផល្គុន​ ឆ្នាំខាលចត្វាស័ក​ ព.ស២៥៦៦ត្រូវនងថ្ងៃទី២៥​ ខែកុម្ភ:​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្តម សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១ ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អមដំណើរឯកឧត្តមគណៈអធិបតី​ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត​ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ លោកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងស្រុក​ កងកម្លាំងទាំងបីក្នុងស្រុក​ អាជ្ញាធរឃុំ ភូមិ នាយកសាលា មណ្ឌលសុខភាព ប្រជាការពារ និងប្រជាពលរដ្ឋសរុបវត្តមាន៤៧៨នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា​ នេះជាចក្ខុវិស័យដែលយើងធ្វើការសាងសង់ និងកែលម្អហេដ្ឋា-រចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់យើងនៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ក៏ដូចជានៅក្នុងមូលដ្ឋានភូមិតាជៃ ភូមិវាតល្ងើត ឃុំកំពង់ចំឡង ដែលយើងទាំងអស់គ្នាកំពុងតែជួបជុំរីករាយ និងអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនាថ្ងៃនេះ បើទោះបីជានៅពេលនេះ មិនទាន់ឈានទៅដល់ការកសាងជាផ្លូវក្រាលកៅស៊ូ ឬបេតុងក្ដី ប៉ន្តែវាជាកែលម្អឲ្យបានល្អប្រសើរនៅជំហានដំបូង ដើម្បីធ្វើការដោះស្រាយបញ្ហា និងឆ្លើយតបនិងតម្រូវចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវ​នេះ។

ឯកឧត្តមបន្ថែមថា​ ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។

ឯកឧត្តមបន្តថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះក៏អរគុណចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានឃុំកំពង់ចំឡងយើងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ នា ពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេច តេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើងឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ។

ជាទីបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបាននាំមកនូវអំណោយសម្រាប់ផ្ដល់ជូន ៖

• មន្ត្រីរាជការសាលាស្រុក ១០នាក់ ក្នុងម្នាក់ៗថវិកា ១០០.០០០រៀល។

• ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការរដ្ឋបាលឃុំ ១៣នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល

• កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ ១២នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល

• លោកនាយកសាលាទាំង៧ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល

• បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល

• មេភូមិ អនុភូមិ និងសមាជិកភូមិ ២១នាក់ ក្នុងម្នាក់ៗ ថវិកា ៦០.០០០រៀល

• ប្រជាការពារភូមិ ៣៥នាក់ ក្នុងម្នាក់ៗថវិកា ៦០.០០០រៀល​ និងប្រជាពលរដ្ឋ ៣៣៦នាក់ ម្នាក់ៗទទួលបាន សឹង ១ ទឹកសុទ្ធ ១ដប ទឹកក្រូច ១កំប៉ុង នំប៉័ង ១ដើម នំប៉ាវ ១ និងថវិកា ២០.០០០រៀលផងដែរ។

អត្ថបទទាក់ទង