រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋតបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបែងចែកការទទួលខុសត្រូវ​ អំពីការកាន់កាប់​ និងអាស្រ័យផលរបស់គ្រួសារយោធិន​​

  • 204
  • ដោយ Admin

នៅព្រឹកថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបែងចែកការទទួលខុសត្រូវ​ ក្នុងការចុះសិក្សាវាយតម្លៃអំពីការកាន់កាប់​ និងអាស្រ័យផលរបស់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ​ ផ្ទះ២០០ខ្នង​ ជំហានទី១​ ដេីម្បីរៀបចំចេញប័ណ្ណកម្មសិទ្ធ​ តាមស្ថានភាពកាន់កាប់ជាក់ស្តែ​ង​ស្របតាមអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច​ ដែលមានទីតាំងស្ថិតនៅភូមិជីកដី​ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​លោកប្រធានមន្ទីរ​-អង្គភាពពាក់ព័ន្ធ​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអភិបាលស្រុករមាសហែក​ លោកស្រីមេឃុំអណ្តូងត្របែក​ លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធាន​ អនុប្រធាន​ ការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់សាលាខេត្ត​ ។បន្ទាប់ពីចប់កិច្ចប្រជុំឯកឧត្តមអភិបាលរងខេត្តបានដឹកនាំក្រុមការងារអញ្ជេីញចុះផ្ទាល់ដល់ទីតាំងផ្ទះ២០០ខ្នងក្នុងស្រុករមាសហែកផងដែរ។

អត្ថបទទាក់ទង