រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល នាំយក​ព្រះរាជអំណោយ ចែកជូនប្រជារាស្រ្តរចំនួន ៣៥គ្រួសារ

  • 1.5ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៣៥គ្រួសារ ក្នុងនោះនៅក្នុងឃុំប្រសូត្រចំនួន ២៤គ្រួសារ (រលំទាំងស្រុង៤គ្រួសារ ) និងនៅសង្កាត់បាទី ក្រុងបាវិតចំនួន ១១គ្រួសារ។អញ្ជើញចូលរួមក្នុងពិធីនេះមានប្រតិភូព្រះបរមរាជវាំង លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយករដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។ អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ( មុង១ ភួយ១ ក្រមា១ និងសារ៉ុង១ ) មី១កេស ត្រីខ១០កំប៉ុងតង់កៅស៊ូ១ អាវយឺត១ និងថវិកាចំនួន៤០០.០០០រៀល ។ ដោយឡែកចំពោះគ្រួសារដែលរលំទាំងស្រុងចំនួន៤គ្រួសារ ទទួលបានសម្ភារៈដូចគ្នា និងថវិកាចំនួន៨០០.០០០រៀលផងដែរ។

អត្ថបទទាក់ទង